A National Buddhist Memorial Ceremony for Asian American Ancestors

Saturday, March 16th, 2024

Please share widely with Cambodian American Buddhist communities: www.maywegather.org (#MayWeGather: A National Buddhist Memorial Ceremony for Asian American Ancestors)

សូមនិមន្ត និង អញ្ជើញចូលរួមក្នុងពិធីបុណ្យជាតិ May We Gather ដើម្បីដើរជាក្បួនធម្មយាត្រា និងឧទិ្ទសបុណ្យកុសលចំពោះបុព្វបុរសពុទ្ធសាសនិកជនសាសន៍អាស៊ីនៅអាមេរិក  ។ ពិធីនេះមានគោលបំណងចង់តភ្ជាប់ស្ពានផ្លូវធម៌រវាងជនអន្តោប្រវេសន៍សតវត្សទី ១៩ ដែលបានជួបប្រទះការបៀតបៀនយ៉ាងខ្លាំង ជាមួយនឹងជនអមេរិកសាសន៍អាស៊ីនៅសតវត្សទី ២១ ដែលបានបាត់បង់ជីវិតដោយអំពើហឹង្សានៅ Atlanta, San Francisco, និងទីក្រុងផ្សេងទៀតទូទាំងប្រទេស ។ ពិធីនេះនឹងប្រព្រឹត្តទៅនៅ Antioch, California នៅថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២៤ ដោយមានការចូលរួមពីពុទ្ធសាសនិកជនសាសន៍អាស៊ីរបស់និកាយ តំបន់ និង សហគមផ្សេងៗ គ្នានៅអាមេរិក មានខ្មែរ ឡាវ ថៃ វៀតណាម ភូមា ស្រីលង្កា ចិន ជប៉ុន កូរ៉េ តៃវ៉ាន់ និង ទីបេ ជាដើម ។

សម្រាប់អស់លោកអ្នកដែលមិនអាចនិមន្តអញ្ជើញចូលរួមបាននៅទីកន្លែងពិតនោះ នឹងមានការចាក់ផ្សាយផ្ទាល់តាម YouTube ម៉ោង 1pm (PDT) / 4pm (EDT) នៅថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២៤ ផងដែរ ។ ប្រសិនបើចង់អានពត៌មានបន្ថែម ឬ មានបំណងចង់ចុះឈ្មោះចូលរួមពិធីនេះ សូមគោរពនិមន្ត និង អញ្ជើញទៅកាន់ www.maywegather.org ។ សូមមេត្តាជួយស៊ែរជាមួយមិត្តភក្តិ បងប្អូនទាំងក្រុមគ្រួសារ និងសហគមខ្មែរនានាផងដែរ ។